សាហាវមែន ច្បាប់ថ្មីនៅចិន! សិស្សក្លែងបន្លំ ឬលួចមើល ពេលប្រលង អាចជាប់គុក ដល់ ៧ឆ្នាំ!

ចិន​៖​ យោង​តាម​ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា​ ការ​ក្លែងបន្លំ​ ឬ​លួច​មើល​ ក្នុង​ពេល​ប្រលង​ នឹង​ត្រូវ​កាត់ទោស​ ឲ្យ​ជាប់គុក​ រយៈពេល​ ៧​ឆ្នាំ​។​ នេះ​គឺជា​ច្បាប់​ថ្មី​ នៅ​ក្នុង​មាត្រា​ទី​ ២៨៤​ នៃ​ច្បាប់ព្រហ្មទណ្ឌ​ របស់​ប្រទេស​ចិន​ ដែល​នឹង​ត្រូវ​ ដាក់​ចូល​ជា​ធរមាន​ នៅ​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​ហើយ​។​
​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ បាន​ចែង​ថា​ អ្នក​ដែល​បាន​ក្លែងបន្លំ​ ឬ​លួច​មើល​ នៅ​ក្នុង​ពេល​ប្រលង​ នឹង​ត្រូវ​កាត់ទោស​ ឲ្យ​ជាប់គុក​ រយៈពេល​ ៣​ឆ្នាំ​ ខណៈ​ពេល​ដែល​ ករណី​ធ្ងន់ធ្ងរ​ខ្លះ​ នឹង​ត្រូវ​កាត់ទោស​ ឲ្យ​ជាប់គុក​ រយៈពេល​ រហូត​ដល់​ទៅ​ ៧​ឆ្នាំ​ឯណោះ​ ថែម​ទាំង​ពិន័យ​ជា​ប្រាក់​ ទៀត​ផង​។​
​បើ​យោង​ទៅ​តាម​ សាស្ត្រ​ចា​រ្យ​ផ្នែក​ច្បាប់ព្រហ្មទណ្ឌ​ នៅ​ឯ​សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រ​នយោបាយ​ និង​ច្បាប់​ លោក​ Hong​ Daode​ បាន​ឲ្យ​ដឹង​ថា​ ការ​កែប្រែ​ថ្មី​នេះ​ នឹង​ក្លាយជា​ច្បាប់​មួយ​ ដ៏​គួរ​ឲ្យ​ញញើត​ និង​មាន​ឥទ្ធិពល​ ហើយ​លោក​សង្ឃឹមថា​ វា​នឹង​ធ្វើការ​បន្សុទ្ធ​ បរិយាកាស​ពេល​ប្រលង​ ឲ្យ​ល្អ​ប្រសើរ​ ហើយ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ ចំពោះ​ភាព​សុច្ចរិត​ ផ្ទាល់ខ្លួន​ របស់​សិស្ស​ និង​បង្កើត​ឲ្យ​មាន​ បរិយាកាស​ល្អ​ ក្នុង​សង្គម​ ផង​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ក្លែងបន្លំ​ ឬ​លួច​មើល​ បាន​ក្លាយទៅជា​ រឿង​ធម្មតា​មួយ​ ក្នុង​ពេល​ប្រលង​ នៅ​ប្រទេស​ចិន​ ពាក់ព័ន្ធ​នឹង​ ការ​ប្រលង​ថ្នាក់​ជាតិ​ ជាដើម​ ដោយ​ក្នុង​នោះ​ មាន​សិស្ស​មួយ​ចំនួន​ បាន​ជួល​អ្នក​ដទៃ​ ឲ្យ​មក​ប្រលង​ជំនួស​ ខណៈ​សិស្ស​ជា​ច្រើន​ មានគំនិត​ច្នៃប្រឌិត​ ខ្លាំង​ណាស់​ ក្នុង​ការ​ក្លែងបន្លំ​ និង​លួច​មើល​ ពេល​ប្រលង​។​
​ដោយសារ​តែ​ហេតុនេះ​ហើយ​ ទើប​នៅ​តាម​ខេត្ត​មួយ​ចំនួន​ នៅ​ក្នុង​ប្រទេស​ចិន​ បាន​ប្រើប្រាស់​ យន្តហោះ​គ្មាន​មនុស្ស​បើក​ ឬ​ Drone​ ដើម្បី​ឃ្លាំមើល​សិស្ស​ នៅ​ពេល​ប្រលង​៕

​យន្តហោះ​គ្មាន​មនុស្ស​បើក​ ឬ​ Drone
Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment