ពីទីក្រុងឡុងដ៍ - ការអង្គុយជាប់គឺមិនអាក្រក់សម្រាប់អ្នកជាងការឈរឡើងនោះឡើយ បើប្រៀបទៅនឹងការធ្វើលំហាត់ប្រាណជាទៀងទាត់។ ការសិក្សាពីប្រទេសអង់គ្លេស បាននិយាយកាល់ពីថ្ងៃច័ន្ទនេះ អំពីមន្ទិលទៅលើបញ្ហាសុខភាពនៃការធ្វើការងារដោយការអង្គុយ ឬឈរ។
ការសិក្សានេះបានប្រឈមនឹងបញ្ហាការផ្តល់ដំបូន្មានពី U.K. National Health Service (NHS) ដោយផ្អែកលើការសិក្សាដទៃទៀតបានបញ្ជាក់ថា៖ «ការអង្គុយធ្វើការយូរពេកគឺមិនល្អសម្រាប់សុខភាពរបស់អ្នក ដោយមិនគិតអំពីថាតើអ្នកបានធ្វើលំហាត់ប្រាណប៉ុន្មាននោះទេ»។
អ្នកស្រាវជ្រាវដែលមកពី Exeter University និង University College London បានធ្វើការស្រាវជ្រាវទៅលើមនុស្សច្រើនជាង ប្រាំពាន់ (៥,០០០) នាក់ ដែលមានអាយុលើ ១៦ឆ្នាំ និងបានបោះពុម្ពផ្សាយនូវរបកគំហើញនោះនៅក្នុងInternational Journal of Epidemiology។
ការស្រាវជ្រាវនេះបានរកឃើញថាវាមិនមានឥទ្ធិពលលើអត្រាមរណៈសម្រាប់អ្នកអង្គុយធ្វើការងារ ពេលកំសាន្ត ឬមើលទូរទស្សន៍នោះឡើយ។
UK. NHS បាននិយាយនៅលើគេហទំព័ររបស់ខ្លួននៅក្នុងការផ្តល់ដំបូន្មាន ដែលបានចេញផ្សាយកាលពីឆ្នាំមុនដែលបាន «បន្ថែមភស្ដុតាង» ដោយការភ្ជាប់ទំនាក់ទំនងរវាងការអង្គុយច្រើនហួសនឹងការក្លាយជាធាត់, ជំងឺទឹកនោមផ្អែមប្រភេទទី 2, ជំងឺមហារីកមួយចំនួន និងការស្លាប់មុនអាយុ។
ជាអនុសាសន៍អ្នកត្រូវតែសម្រាកនូវរាល់ការអង្គុយបាន ៣០នាទី។ លោក Professor Stuart Biddle ជាអ្នកជំនាញបាននិយាយថា «ការអង្គុយគឺត្រូវការការសម្រាក» ។
0 comments :
Post a Comment