តើអ្នកដឹងទេ ទង្វើប្រចាំថ្ងៃមួយចំនួនអាចបំផ្លាញតំបន់ឯកជនរបស់អ្នកដោយមិនដឹងខ្លួន? មានមនុស្សស្រីភាគច្រើនណាស់ ដែលចូលចិត្តដេកត្រាំទឹកសាប៊ូនៅពេលងូតទឹក ឬកោររោមប្រដាប់ភេទជាដើម។ ប៉ុន្តែនេះហើយជាដើមហេតុចម្បង ដែលធ្វើឲ្យទ្វាមាសរបស់អ្នកមានបញ្ហាដោយមិនដឹងខ្លួន។
ការដេកត្រាំទឹកសាប៊ូនៅពេលងូតទឹក
ការត្រាំខ្លួននៅក្នុងពពុះសាប៊ូអាចបណ្តាលឲ្យកើតមានបញ្ហាជាច្រើនដូចជា ឆ្លងមេរោគបាក់តេរីនៅក្នុងទ្វារមាស។ សាប៊ូ និងពពុះសាប៊ូ អាចធ្វើឲ្យកម្រិត pH នៅក្នុងទ្វាមាសមានការផ្លាស់ប្តូរ ហើយបណ្តាលឲ្យបាក់តេរីកើតមានឡើង។
អ្នកអាចប្រើសាប៊ូលាយអំបិល ឬប្រេងក្រអូបបន្តិច ព្រោះវាមានសារធាតុអាល់កាលីខ្ពស់ និងមិនរំខានដល់ pH។ ប្រសិនបើក្រោយពេលងូតទឹករួច តំបន់ឯកជនរបស់អ្នកធុំក្លិន ឬបញ្ចេញស្លេស្មបៃតងស្រាល អ្នកគួរទៅធ្វើតេស្តមើលមេរោគបាក់តេរីក្នុងទ្វាមាស។
ខាងក្រោមនេះជាសញ្ញាមួយចំនួនបញ្ជាក់ថា ស្ត្រីក្នុងវ័យបន្តពូជមានជំងឺ និងអាចបណ្តាលឲ្យសម្រាលកូនមិនទាន់គ្រប់ខែ៖
ស្ត្រីចូលចិត្តកោររោមលើប្រដាប់ភេទ
រោមលើប្រដាប់ភេទអាចជួយការពារថ្ងាសទ្វារមាសពីការកកិត ឬការឆ្លងមេរោគ។ ការកោរ, ការដករោម, ការប្រើក្រមួនលើរោមប្រដាប់ភេទអាចធ្វើឲ្យស្បែកត្រង់តំបន់ឯកជនស្តើង, ឡើងហើម, រលាករន្ធរោម, ងាយនឹងឆ្លងមេរោគបាក់តេរី។
ដំណោះស្រាយ
អ្នកគួរតែរក្សាអនាម័យត្រង់តំបន់ឯកជនឲ្យមានរបៀបរៀបរយ។ ប្រសិនបើអ្នកនៅតែស្រឡាញ់ការកោររោមចេញ គួរប្រើឡាមថ្មីរៀងរាល់ពេលកោរម្តងៗ, ប្រើទឹកក្តៅ និងកោរដោយប្រើក្រែមលាប ដើម្បីការពារការរលាក។
ងាយនឹងប្រតិកម្ម
វាជារឿងមួយធម្មតាបំផុត មិនធ្ងន់ធ្ងរដូចដែលអ្នកបានលឺទេ។ ហេតុផលមួយគឺ តំបន់ឯកជនត្រូវបានគ្របដណ្តប់ដោយរោមក្រាស់ នៅពេលអាកាសធាតុស្ងួត ឬការបញ្ចេញជាតិពុលចេញពីរាងកាយពិតជាមិនល្អឡើយ ដូច្នេះវាងាយនឹងរលាកឡើងក្រហម។ ស្ត្រីដែលមានស្បែកសម្បូរជាតិខ្លាញ់, ងាយនឹងចេញមុនត្រង់តំបន់នេះណាស់។
ដំណោះស្រាយ
ប្រសិនបើរលាកស្បែកឡើងក្រហម អ្នកមិនគួរព្រួយបារម្ភឡើយ ប្រើអាល់កុលអ៊ីយ៉ូដអនាម័យលាបលើតំបន់ឯកជនជារៀងរាល់ព្រឹក និងល្ងាច។ ប្រសិនបើមិនទុកចិត្តទេ អ្នកអាចទៅពិនិត្យមើល។
0 comments :
Post a Comment