ជាធម្មតា ផ្ទៃមុខស្រស់ស្អាតគឺជាសុបិនរបស់នារីគ្រប់រូប ដែលតែងតែប្រាថ្នាចង់បាន។ ក៏ប៉ុន្តែប្រសិនបើអ្នកមានមុខល្អស្អាតហើយ ស្រាប់តែមុខរបស់អ្នកពោលពេញទៅដោយរោម នោះគឺជារឿងដែលធ្វើឲ្យអ្នកមានការមិនសប្បាយចិត្តចំពោះបញ្ហាមួយនេះ ដែលធ្វើឲ្យអ្នកមានការមិនសប្បាយចិត្ត។ ខាងក្រោមនេះ ជាគន្លឹះក្នុងការកម្ចាត់រោមមុខតាមបែបធម្មជាតិនឹងគ្មានការឈឺចាប់ឡើយ។
ម្សៅសូដា (Backing Soda)
លាយម្សៅសូដា ចំនួន ១ ស្លាព្រាបាយ ជាមួយនឹងទឹកក្តៅឧណ្ឌៗ ២០០ មីលីលីត្រ ហើយទុកវាឲ្យត្រជាក់សិន។ បន្ទាប់មក អ្នកត្រូវប្រើសម្លីកប្បាសដើម្បីផ្តិតទៅលើល្បាយនេះ រួចទុកវាឲ្យស្ងួតបន្តិច។ ក្រោយមកយកសម្លីកប្បាសនោះ មកបិទលើកន្លែងដែលអ្នកចង់កម្ចាត់រោម ហើយរក្សាទុកវាឲ្យបានមួយយប់។
បន្ទាប់ពីរក្សាវាទុកបានមួយយប់ លុះព្រឹកឡើងទើបធ្វើការលាងសម្អាតចេញ។ បន្ទាប់ពីបានអនុវត្តន៏ ២ ទៅ ៣ ដងរួចមក រោមមុខនៅលើមុខរបស់អ្នកនឹងត្រូវបានកាត់បន្ថយច្រើនជាងមុន។
ឳសថស្ថានអីយ៉ូត
អ្នកត្រូវការៈ ៤០ មីលីលីត្រនៃ ៧០% គ្រឿងស្រវឹងដែលមានជាតិអាល់កុល, ១.៥ មីលីលីត្រនៃអាម៉ូញាក់, ២ មីលីលីត្រនៃជាតិអ៊ីយ៉ូត,២ មីលីលីត្រនៃប្រេងល្ហុង, នឹងសារធាតុអ៊ីដ្រូសែននិងអុកស៊ីសែន ១០%។ រួចធ្វើការលាយបញ្ចូលគ្នានៃសារធាតុផ្សំទាំងនោះ ឲ្យបានសព្វល្អ ក្រោយពីលាយល្បាយទាំងនោះរួចអ្នកត្រូវលាបវាឲ្យបាន ២ ដងក្នុងមួយថ្ងៃ នៅពេលព្រឹកនឹងពេលល្ងាច។
អ្នកនឹងទទួលបានលទ្ទផលល្អប្រសើរ នៅពេលដែលអ្នកបានអនុវត្តន៍វាបានទៀងទាត់ ចាប់ពី ៣ ទៅ ៤ ដង។
ប្រេងបន្លែ
អ្នកត្រូវការគ្រាប់បន្ទាល់អាកចំនួន ៣ស្លាព្រាបាយ ព្រមទាំងប្រេងបន្លែ ១០០មីលីលីត។ លាយគ្រឿងផ្សំទាំង ២ បញ្ចូលគ្នារួចទុកវាឲ្យបានរយះពេល ២សប្តាហ៏ នៅត្រង់កន្លែងដែលមានអាកាសធាតុក្តៅល្មម។
បន្ទាប់ពីបានរក្សារទុក ២សប្តាហ៏មក អ្នកត្រូវដាក់វាចូលទៅក្នុងដបស្អាតថ្លាមួយ។ នៅពេលដែលអ្នកចង់ប្រើប្រាស់វា ត្រូវប្រើប្រាស់សម្លីដើម្បីធ្វើការផ្តិត រួចធ្វើការលាបកន្លែងដែលមានរោមដែលអ្នកចង់កម្ចាត់ចោល អ្នកត្រូវលាបវានៅពេលល្ងាច។ ក្រោយពីលាបបានរួចមួយសន្ទោះក្រោយមក អ្នកត្រូវធ្វើការលាងសម្អាតវាចោល ជាមួយសាប៊ូនិងទឹកស្អាត។ អ្នកត្រូវតែព្យាយាមធ្វើវាឲ្យបានញឹកញាប់ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
0 comments :
Post a Comment